(+855) 11 909 020 / 69 909 011

ស្មៅចិញ្ជៀន ឬស្មៅសេះ

Cynodon Dactylon Pers

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល។

ការប្រើប្រាស់ជាឱសថ

រោគនោមតិច ល្ហិតល្ហៃអស់កម្លាំង ឈឺភ្នែករលាកតម្រងនោម រាគ រោគសើស្បែក។

ចំពោះការប្រើប្រាស់ យើងត្រូវ៖

  • ដាំផឹករុក្ខចាតិទាំងមូលពី ៣០០-៦០០មីលីលីត្រ ព្យាបាលរោគនោមតិច។ ល្ហិតល្ហៃ និងរោគឈឺភ្នែក។
  • ស្មៅស្រស់ស្ងោរជាមួយត្រី ឬបង្គោលសម្រាប់ព្យាបាល ជំងឺរលាកតម្រងនោម រោគរាគ រោគហើម និងរោគសើស្បែក៕

 

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)បោះពុម្ភឆ្នាំ២០០៦

កែសម្រួលដោយ៖ សុខក្រម-SokhaKrom

ជម្រក

ជាស្មៅមានដើមតូចឆ្មារក្រាបនឹងដី វារចាក់ឬបង្កើតជាកម្រាលញឹកស្កះ។ ស្លឹកមានចង្អូរវែងស្រួច ឬរាងផ្លែលំពែងស្រួចចុងពណ៌បៃតងចាស់ ឬបៃតងខ្ចី ទន់រលីងច្រើនមានដុះដោយខ្លួនឯងនៅដីដែលមិនសូវមានជីជាតិ។ កញ្ចុំផ្កាជាចង្កោមកួរវែងពណ៍បៃតង ឬស្វាយភាវ ផ្ការាងទ្រវែង ឬរាងស្ទើរជាស៊ុត វែងខ្លីមិនស្មើគ្នា។

ពិពណ៌នា

ដុះឯកឯង និងគ្រប់ទីកន្លែង។

រុក្ខឱសថផ្សេងទៀត