Vernoia Cinerrea
ផ្នែកដែលប្រើប្រាស់
ដើម, ស្លឹក, ឬស
ការប្រើប្រាស់ជាឱសថ
អត្ថប្រយោជន៍នៃដើមក្បាលរុយគឺ ព្យាបាលជំងឺមួយចំនួនដូចជា ជំងឺផ្ដាស់សាយ ក្ដៅខ្លួន ក្អក រាកមូល លើសឈាម កើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស។ វិធីប្រើប្រាស់រុក្ខជាតិនេះ គឺគេយកដើមក្បាលរុយទៅ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹកពី ១៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃផឹកធម្មតា៕
ជម្រក
ដើមក្បាលរុយ គឺជាប្រភេទរុក្ខជាតិ ដុះដោយគ្រាប់ ដោយខ្លួនឯង នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
ពិពណ៌នា
ដើមក្បាលរុយ មានទម្រង់ដើមរាងមូល មានឆ្នូតពណ៌បៃតងចាស់ មានអាយុរស់បានត្រឹមតែ១ឆ្នាំ មានកំពស់២០ទៅ ៨០ សង់ទីម៉ែត្រ មានស្លឹកពណ៌បៃតងទងចាស់ គែមស្លឹកមានធ្មេញរណារង្វើលមានរោមតិចៗ នឹងមានប្រវែង២ទៅ៣សង់ទីម៉ែត្រ និងទទឹង០.៥ទៅ ២៥សង់ទីម៉ែត្រ។ ដើមក្បាលរុយ មានផ្កាពណ៌ស្វាយ លាយក្រហម សចុង ដុះចុងមែក នឹងមានរសជាតិ ល្វីង ផ្អែម តិច។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦