(+855) 11 909 020 / 69 909 011

ដើមខ្ទឹមបារាំង

Allium Cepa

ផ្នែកដែលប្រើប្រាស់

មើម

ការប្រើប្រាស់ជាឱសថ

ខ្ទឹមបារាំងជួយព្យាបាលជំងឺគ្រុន ក្ដៅស្រាវស្រាញ ហ៊ឹងត្រចៀក ឈឺត្រចៀក រលាក់ត្រចៀក និងធ្វើជាថ្នាំបន្តក់ដាក់ភ្នែក។ គេយកមើមស្រស់មកច្របាច់យកទឹក លាបលើស្បែកពេលកូនក្មេងគ្រុន ក្ដៅស្រាវស្រាញ និងដាក់បន្តក់ភ្នែកមនុស្សចាស់ ហើយអាចបន្តក់ដាក់ត្រចៀកពេលឈឺ ឬរលាកត្រចៀក។

ជម្រក

ដើមខ្ទឹមបារាំង មានដាំគ្រប់ទីកន្លែង សម្រាប់ធ្វើគ្រឿងទេស និងឱសថ។

ពិពណ៌នា

ដើមខ្ទឹមបារាំង ជាប្រភេទស្មៅរស់នៅយូរឆ្នាំ មើមប្រភេទស្រកាសាច់ធំមូល។ ស្លឹករាងបំពង់វែងស្ដើងស្រួចចុង ស្ទបចេញពីស្រទាប់ពីគល់។ កញ្ចុំផ្ការាងជាឆ័ត្រ មូលក្លំ ឬ ស្ទើរមូលមានទងចេញពីបណ្ដូល ដើមវែងជាងស្លឹក ផ្កាច្រើនពណ៌ស។ ផ្លែស្រួយពេលទុំ។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត