(+855) 11 909 020 / 69 909 011

ដើមក្ងោកបារាំង

Delonex Regia

ផ្នែកដែលប្រើប្រាស់

ស្លឹក

ការប្រើប្រាស់ជាឱសថ

ស្លឹកដើមក្ងោកបារាំង ព្យាបាលបំបាត់ភាពហើម និងសន្លាក់ ហើយការសិក្សាថ្មីបានបង្ហាញថា វាអាចសំលាប់ផ្សិតបាន។

ជម្រក

ដើមក្ងោកបារាំង គឺជាប្រភេទរុក្ខជាតិ ដែលគេដាំលំអតាមសួន។

ពិពណ៌នា

ដើមក្ងោកបារាំង មានផ្កាពណ៌ក្រហមល្អ មានកំពស់ពី១០ម៉ែត្រ ទៅ ២៥ម៉ែត្រ សំបកដើមពណ៌ប្រផេះ មានស្លឹកស្និតផ្គុំដោយស្លឹកតូចៗជាច្រើន មានផ្កាពណ៌ទឹកក្រូច បៃតងក្រៅ ពណ៌លឿងតាមគែម។ ផ្កាវាមានរាងជាចង្កោមញឹកក្ដាំង ហើយស្លឹកខ្ចីយកធ្វើជាបន្លែបរិភោគ។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត