Crinum asiaticum Linn
ផ្នែកដែលប្រើប្រាស់
ស្លឹក
ការប្រើប្រាស់ជាឱសថ
ដើមកំភ្លឹង គឺជារុក្ខជាតិ ដែលអាចព្យាបាលជំងឺ ដូចជា៖ ស្លឹកកំផ្លឹង ព្យាបាលរបួសហើម ឈឺសន្លាក់ និងរោគសើរស្បែក។ ស្លឹកស្រស់ យកទៅឆ្អើរឱ្យក្ដៅល្មម រួចយកមកដាក់លើកន្លែងសន្លាក់ឈឺ ឬមុខរបួស។ ស្លឹកស្រស់ពូតយកទឹក ព្យាបាលជំងឺសើរស្បែក។
ជម្រក
ដើមកំភ្លឹង គឺជារុក្ខជាតិស្មៅធំថ្លោស មានអាយុយូរ ដុះនៅតាមព្រៃ ឬដាំក្នុងសួនលំអ។
ពិពណ៌នា
ដើមកំភ្លឹង មានឬសជាមើមស្រកាសាច់ ស្លឹកវែងធំៗចង្អូរកណ្ដាល ដូចផ្លែលំពែងសាច់កណ្ដាល គែមស្លឹករាងទឹករលក ផ្កាពណ៌សធំ ក្រអូប ផ្លែរាងមូល។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦