(+855) 11 909 020 / 69 909 011

ដើមក្ងោកតូច

Caesalpinia pulcherrima

ផ្នែកដែលប្រើប្រាស់

ស្លឹក, សំបក, ឬស

ការប្រើប្រាស់ជាឱសថ

ដើមក្ងោកតូច មានអត្ថប្រយោជន៍ដូចជា៖ ផ្កាដាំទឹកឆុងផឹក ព្យាបាលជំងឺរោគក្អក់ និង ទំលាក់សត្វល្អិត។ សំបកដើមដាំតែផឹក ដើម្បីឱ្យរដូវមកទៀង។ ឬសកិនជាម្យ៉ៅ ឆុងតែព្យាបាលរោគក្មេងស្កន់ ឬប្រកាច់។

ជម្រក

ដើមក្ងោកតូច គឺជាប្រភេទរុក្ខជាតដាំសម្រាប់លំអ មានស្ទើរគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។

ពិពណ៌នា

ដើមក្ងោកតូច មានកំពស់៥ទៅ៦ម៉ែត្រ មែករបស់វាមានបន្លាតិចតួច ស្លឹកផ្គុំត្រួតមានពី៦ទៅ១០ស្លឹកតូច ផ្កាពណ៌លឿង ឬពណ៌ទឹកក្រូច និងមានផ្លែជាកួរវែង។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត