calophyllum inophyllum
ផ្នែកដែលប្រើប្រាស់
គ្រាប់, ប្រេងគ្រាប់, ជ័រដើម, ឫស, ស្លឹក
ការប្រើប្រាស់ជាឱសថ
ជ័រត្រូវបានប្រើប្រាស់ដូចជា៖ លាបដើម្បីសម្រកហើម, រលាកបំពង់ក, រាក់ស៊ីធ្មេញ, បូស, អំបៅអំបែកត្រចៀក, បំបាត់ស្នាមរបួស, និង រលាក។ ប្រេង៖ ប្រើលាបរមាស់, អង្គែរ, កមរមាស់, លាបឈឺឆ្អឹងឆ្អែង។ សំបកដើម៖ ថ្នាំក្រពះ។ ឫស៖ ប្រើដើម្បីព្យបាលជំងឺរលាកជើងធ្មេញ។ បញ្ជាក់៖ ប្រេងប្រើលាប, ជ័រ, និងដើមប្រើជាម្សៅ។
ជម្រក
ភាគច្រើនសំបូរដុះនៅមាត់សមុទ្រ និង ខ្ពង់រាប គេអាចយកគ្រាប់វាមកដាំបាន។
ពិពណ៌នា
ខ្ទីងគឺជាប្រភេទរុក្ខជាតិប្រភេទធម្យម កំពស់ពី១៥ ដល់២៥ម៉ែត្រ មែកចាស់មូលមែកខ្ចី៤ជ្រងពណ៌លឿង។ ស្លឹក៖ រាងពងក្រពើ ក្រាស់មានសរសៃឆ្មារ កាត់ទទឹង ដុះទល់ទងគ្នាបែកមែកខ្ចីតាមប្រគាបស្លឹក។ ស្លឹកខ្ចីពណ៌លឿង ស្លឹកចាស់ពណ៌បៃតង។ ផ្កា៖ ដុះចេញពីប្រគាបស្លឹក ឬចុងមែកជាចង្កោមពណ៌ស មានត្របក។ ផ្លែ៖ មូល ឬរាងពងមាន់ ពេលខ្ចីពណ៌បៃតងខ្ចី ពេលទុំពណ៌លឿងតិចៗ។ នៅក្នុងផ្លែមានគ្រាប់១គ្រាប់ ក្នុងសាច់គ្រាប់មានជាតិប្រេង។ សាច់ផ្លែមានជាតិចត់ជូរ
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦