(+855) 11 909 020 / 69 909 011

ខ្វិត

limonia acidissima

ផ្នែកដែលប្រើប្រាស់

ផ្លែ, សំបក, ដើម, បន្លា

ការប្រើប្រាស់ជាឱសថ

ផ្លែប្រើប្រាស់ជាថ្នាំលើកកំលាំង ហើយប្រឆាំងនឹងជំងឺដែលកើតនៅក្នុងមាត់ ដូចជាចេញទឹកមាត់ច្រើន ដំបៅមាត់ ឈាមចេញតាមអញ្ចាញធ្មេញ និង​ដង្ហើមស្អុយ។ បុកបន្លា រួចឆុងទឹកក្ដៅប្រើជាថ្នាំឃាត់ឈាម។ សំបក និងដើមប្រើដើម្បីបន្សាបពឹស។ ស្លឹកប្រើដើម្បីព្យាបាលរោគផ្សិត។ ផ្លែហាលស្ងួតប្រើដើម្បីព្យាបាលរោគក្រពះ រាគ ឫសដូងបាត និងថ្លើម។

ជម្រក

គេច្រើនដាំជាលក្ខណៈគ្រួសារនៅទូរទាំងប្រទេសកម្ពុជា។

ពិពណ៌នា

ជាប្រភេទរុក្ខជាតិដែលមានកំពស់ពី ៤ ទៅ១៥ម៉ែត្រ។ ស្លឹកវាតែងរោយជារៀងរាល់ឆ្នាំ ដើមវាមាំ និងមានបន្លាចេញតាមប្រគាបស្លឹក។ ផ្កាពណ៌លឿងភាវ ចេញជាចង្កោមៗ។ ផ្លាវាមានសំបករឹង រាងមូល។ ផ្លែខ្ចីអាចបរិភោគបាន វាមានរស់ជាតិជូរ និងចត់តិចៗ ពេលទុំមានក្លិនក្រអូបឈ្ងុយ និងមានរស់ជាតិផ្អែមឆ្ងាញ់។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical plants)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត