(+855) 11 909 020 / 69 909 011

ដូង

COCO CUCIFERA LINN

ផ្នែកដែលប្រើប្រាស់

ផ្លែ,ទឹក,ឫស,សាច់

ការប្រើប្រាស់ជាឱសថ

ដើមដូងព្យាបាល ជំងឺមិនរលាយអាហារ ហើមពោះ ជំនួយស្មារតី ដេកមិនលក់ សម្រួលផ្លូវនោមដែលធ្វើឱ្យនោមច្រើន និងចេញញើស។

របៀបប្រើប្រាស់៖ ឬសត្រាំទឹកចំនួន ៥០-១៥០មល សម្រាប់ជួយរំលាយអាហារ និងហើមពោះ។ សាច់ដូង និងទឹកជួយឱ្យលើកកម្លាំង និងធ្វើឱ្យនោមច្រើន បញ្ចេញជាតិពុល។

ជម្រក

ដូងជារុក្ខជាតិដុះនៅគ្រប់ទីកន្លែង ដែលគេដាំទុកសម្រាប់ញ៉ាំ។

ពិពណ៌នា

ដើមដូងជារុក្ខជាតិរស់បានយូរឆ្នាំ ដើមដុះត្រង់ទៅលើ មានឬសតូចៗជាច្រើនដុះចេញពីគល់។ ស្លឹកវែងៗមានទ្រនុងស្វិតរឹង តាមចង្អូរកណ្ដាល។ កញ្ចុំផ្កាចេញជាខ្ពរ។ ផ្កាពណ៌ស ផ្កាឈ្មោលចេញមិនរៀបរយ ផ្កាញីរាងមូលត្រឡុំ។ ផ្លែរាងជ្រុងបី រាងពងក្រពើ ខ្ចីពណ៌បៃតង ទុំពណ៌លឿង ថតខាងក្នុងថ្លុកពោរពេញដោយទឹក  មានរសជាតិផ្អែម។

ឯកសារយោង

អត្ថបទដកស្រង់ចេញពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត