(+855) 11 909 020 / 69 909 011

ជីភ្លូ ចាព្លូ

Piper lolot C.DC

ផ្នែកដែលប្រើប្រាស់

ឫស,ស្លឹក

ការប្រើប្រាស់ជាឱសថ

ឫសជាថ្នាំសម្រាប់ព្យាបាលជំងឺរាកមួល ក្អក។ ស្លឹកសម្រាប់ព្យាបាលជំងឺហើមពោះ និង ដំបៅ។ រុក្ខជាតិទាំងមូលសម្រាប់ជួយសម្រួលដល់ចលនាពោះវៀន និងជួយឲ្យសាច់ដុំសម្រាក។

ជម្រក

ភាគច្រើនគេដាំ និងដុះដោយខ្លួនឯងនៅពេញប្រទេសកម្ពុជា។

ពិពណ៌នា

ជាប្រភេទស្មៅមានកំពស់ពី ៥០ ទៅ ៨០សង់ទីម៉ែត្រ ស្លឹកទោល ឆ្លាស់គ្នារាងបេះដូង ៥ ទៅ ១០សង់ទីម៉ែត្រទទឹង និង ៧ ទៅ ១៥សង់ទីម៉ែត្របណ្ដោយ។ កញ្ចុំផ្កាចេញពីប្រគាបស្លឹករាងជាចង្កោម កួរមូលវែង ភេទតែមួយ មានរាងមូលវែង គ្រាប់ច្រើន។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត