ACANTHUS ILICIFOLIUS
ផ្នែកដែលប្រើប្រាស់
ស្លឹក,ឫស,ពន្លកខ្ចី
ការប្រើប្រាស់ជាឱសថ
ត្រចៀកក្រាញ់សមុទ្រ ព្យាបាលជំងឺដូចជា ៖
ដាំឬឆុងរុក្ខជាតិទាំងមូលសម្រាប់ព្យាបាលជំងឺហឺត អាហារមិនរលាយ ភើច្រាល់ឡើង។
ស្លឹកបុកបិតបំពោក ព្យាបាលឈឺប្រសៃប្រសាទ ឈឺសន្លាក់ឆ្អឹង និងព្យាបាលពស់ចឹក។
ឬសកាត់ស្លេស ព្យាបាលក្អកនិងហឺត។ ឬសដាំជាមួយទឹកដោះគោប្រើយ៉ាងទូលំទូលាយ ក្នុងការព្យាបាលអាការៈអស់កម្លាំងល្ហិតល្ហៃ និងស្រ្តីធ្លាក់ស។
ឬសដាំជាមួយគ្រាប់គូមិនប្រើជាថ្នាំជួយជំរុញនិងសម្រួលសរីរាង្គខាងក្នុងហើយក៏នៅបានប្រើជាថ្នាំទប់ និងបំប៉នសរសៃប្រសាទ។
ឬសក៏មានផ្ទុកសារធាតុការពារថ្លើមផងដែរ។
ជម្រក
ត្រចៀកក្រាញ់សមុទ្រ ជារុក្ខជាតិដុះពាសពេញកម្ពុជា ភាគច្រើននៅតាមតំបន់ព្រៃកោងកាងមាត់សមុទ្រ។
ពិពណ៌នា
ត្រចៀកក្រាញ់សមុទ្រ ជាប្រភេទរុក្ខជាតិស្មៅ មានកំពស់ពី ០.៥ ដល់១ម៉ែត្រ។ ដើមរឹងមានបន្លាពណ៌បៃតងប្រផេះ មានបន្លា៤ ក្នុងមួយថ្នាំងៗ។ ស្លឹកទោល ទល់ទង រាងទ្រវែងឆែក ធ្មេញរណារធំៗ។ ផ្កាពណ៌ស្វាយស្នូលកណ្ដាលលឿងៗ។ ផ្លែជាផ្លែប្រភេទស្រួយ រាងស៊ុតទ្រវែង ចាប់ពី ២សង់ទីម៉ែត្រឡើងទៅ។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦