LAGESTROEMIA FLORIBUNDA
ផ្នែកដែលប្រើប្រាស់
ស្លឹក,សំបក,ផ្លែ
ការប្រើប្រាស់ជាឱសថ
ត្របែកព្រៃព្យាបាលជំងឺដូចជា៖
សំបកឆុងទឹកផឹកព្យាបលរោគរាគ។
ស្លឹកនិងផ្លែទុំ មានសារជាតិដូចអ៊ិនស៊ូលីន ជួយព្យាបាលជំងឺទឹកនោមផ្អែម។
ការស្រាវជ្រាវបង្ហាញថាដើមត្របែកព្រៃមានលក្ខណៈប្រឆាំងរោគធាត់។
ជម្រក
ត្របែកព្រៃជារុក្ខជាតិ ដុះដោយខ្លួនឯងក្នុងព្រៃ ជាពិសេសនៅតំបន់ភ្នំ ឬដាំលំអតាមដងវិថី។
ពិពណ៌នា
ត្របែកព្រៃជាប្រភេទដើមឈើធំៗ មានកំពស់ចាប់ពី២ទៅ១០ម៉ែត្រ។ ដើមមានមែកច្រើន សំបកវារលោងមានរបកជាបន្ទះៗ។ ស្លឹកដុះជាគូ ទល់ទង ទងខុសគ្នាបន្តិច។ ផ្កាពណ៌ក្រហមស្វាយចេញជាចង្កោមក្ដាំង។ ផ្លែស្រួយមានរាងដូចស៊ុត និងមានរាងស្រួចដូចបន្លាដុះចេញពីចុងផ្លែ។
ឯកសារយោង
អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants)
បោះពុម្ភឆ្នាំ២០០៦