(+855) 11 909 020 / 69 909 011

ថ្កូវ

ANTHOCEPHALUS CHINENCIS

ផ្នែកដែលប្រើប្រាស់

ស្លឹក,សំបក

ការប្រើប្រាស់ជាឱសថ

ថ្កូវគេប្រើប្រាស់ជាឱសថ ព្យាបាលជំងឺដូចជា៖ សំបកដើមនិងដើម ដាំទឹកផឹកប្រឆាំងការឈឺចុកចាប់។ ទឹករបស់ផ្លែ និងទឹកដាំរបស់សំបកដើម ប្រើជាថ្នាំបញ្ចុះកំដៅ ហើយគេតែងយកមកបំពោកលើថ្ងាស់កូនក្មេង។ ស្លឹកថ្កូវយកទៅសំងួត រួចជក់ព្យាបាលឈឺក្បាល និងប្រតិកម្មរលាកច្រមុះ។

ជម្រក

ថ្កូវជារុក្ខជាតិដុះក្នុងព្រៃរបោះ និងវាលទំនាប។ គេដាំក្នុងភូមិយកម្លប់ និងហូបផ្លែ។ ដើមលូតលាស់លឿនធ្វើជាក្រដាស់។

 

 

 

 

 

ពិពណ៌នា

ថ្កូវ ជាប្រភេទដើមឈើមានកំពស់ ៥ទៅ១៥ម៉ែត្រ។ ស្លឹកទោលឆ្លាស់ទង ពណ៌បៃតង ទទឹង៨សង់ទីម៉ែត្រ បណ្ដោយប្រវែង ១៥សង់ទីម៉ែត្រ។ កញ្ចុំផ្កាចេញប្រគាបស្លឹករាងមូលក្រឡុំ។ ផ្កាពណ៌លឿង។ ផ្លែមានរោមជុំវិញ ពេលទុំមានពណ៌លឿងអាចបរិភោគបាន។

 

 

ឯកសារយោង

អត្ថបទដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) 

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត