(+855) 11 909 020 / 69 909 011

ទន្លា

CRATAEVA RELIGIOSA CAPPARIDDACEAE

ផ្នែកដែលប្រើប្រាស់

សំបក,ស្លឹក,ឫស,ផ្កា

ការប្រើប្រាស់ជាឱសថ

ទន្លា ប្រើជាឱសថព្យាបាលជំងឺដូចជា ជួយរំលាយអាហារ ជួយសម្រួលចលនាពោះវៀន និងជំងឺពោះវៀន,សម្រួលទឹកនោមជួយលើកម្លាំង គេយកព្យាបាលដុំពកផ្សេងៗ ព្យាបាលញ័រ ឬញាក់ដោយសាររដូវមិនទៀង ឬរលាកតំរងនោម។ ជួយសម្រួលចុករោយ ស្ពឹកស្រពន់ ឬខ្វិន។ អាចព្យាបាលការហើមប៉ោង រលាកសន្លាក់ និងជាថ្នាំចម្រើនអាយុ។

របៀបប្រើប្រាស់៖ ស្លឹកនិងផ្កាញ៉ាំជួយរំលាយអាហារ និងឱ្យពោះវៀនធ្វើចលនាបានល្អ បត់ជើងតូចនិងធំបានស្រួល។ សំបកបុកល្អិត យកទៅបំពោកលើដុំពក ឬដំបៅ។

ជម្រក

ទន្លា ជារុក្ខជាតិដុះនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។



ពិពណ៌នា

ទន្លា ជាប្រភេទដើមឈើតូច មានបែកច្រើននៅខាងលើ។ ស្លឹក៣ៗរាងដូចស៊ុត ឬផ្លែលំពែង ឬពងក្រពើ រង្គោះតាមរដូវ។ ផ្កាច្រើនពណ៌លឿងភាវ ថ្លោសរលោង។ ផ្លែរាងមូល មានគ្រាប់ច្រើន។ គ្រាប់ពណ៌ត្នោតស្ទើររលីង។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត