(+855) 11 909 020 / 69 909 011

ទ្រលឹងទឹង

AVERRHOA BILIMBI

ផ្នែកដែលប្រើប្រាស់

ផ្លែ

ការប្រើប្រាស់ជាឱសថ

ទ្រលឹងទឹង ព្យាបាលជំងឺដូចជា ផ្លែនិយមប្រើសម្រាប់បំបាត់ការស្រេកទឹក។ ស្លឹកប្រើជាថ្នាំ មិនឱ្យឡើងសំពាធឈាម និងបញ្ចុះជាតិស្ករក្នុងឈាម។។ ចំណែកផ្លែ មានរសជូរគេប្រើសម្រាប់ស្ល។  

ជម្រក


ទ្រលឹងទឹង ជារុក្ខជាតិមានដើមកំណើត នៅប្រទេសកម្ពុជា។ គេដាំសម្រាប់ហូបតាមផ្ទះ។




ពិពណ៌នា

ទ្រលឹងទឹង ជារុក្ខជាតិមានសណ្ឋានស្រដៀងគ្នានឹងដើមស្ពឺ មានកំពស់ប្រហែល១៥ ម៉ែត្រ។ ស្លឹកស្និតពណ៌បៃតងខៀវ។ ផ្កាជាចង្កោមស្អេកស្អះ ពណ៌ក្រហម ពណ៌ស ចេញតាមដើមនិងមែក។ ផ្លែរាងដូចត្រសក់ខ្លូតមានជ្រុក៥។ ទ្រលឹងទឹងមានពីរប្រភេទ មានពណ៌លឿង និងពណ៌បៃតង។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត