(+855) 11 909 020 / 69 909 011

ធ្មៃ

BOEHMERIA NIVEA

ផ្នែកដែលប្រើប្រាស់

ស្លឹក,ឫស

ការប្រើប្រាស់ជាឱសថ

ធ្មៃប្រើជាឱសថព្យាបាលជំងឺដូចជា៖
-ស្លឹកស្ងោរផឹក ព្យាបាលជំងឺទល់នោម។
-ឫសប្រើជាថ្នាំឃាត់ឈាម និងព្យបាលរោគពោះវៀន។
-ម្ស៉ៅឫសស្ងួតប្រើជាថ្នាំប៉ូវកម្លាំង បញ្ចុះទឹកនោម និងក្អក។

ជម្រក

ធ្មៃ ជារុក្ខជាតិដាំដុះសម្រាប់យកខ្សែសរសៃ នៃសំបករបស់វាធ្វើជាខ្សែ ឬ វត្ថុផ្សេងៗ។

ពិពណ៌នា

ធ្មៃ ជារុក្ខជាតិស្ទើរជាដើមឈើរស់បានយូរឆ្នាំ មានកំពស់ពី១ទៅ១០ម៉ែត្រ។ ស្លឹកមានគែមធ្មេញរណារ។ សំបកដើមពណ៌បៃតង ងាយស្រួលក្នុងការបក។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត