LUFFA CYLINDRICA (L)
ផ្នែកដែលប្រើប្រាស់
ផ្លែ,ស្រកីសាញ,ស្លឹក,គ្រាប់,ឫស,ដើម
ការប្រើប្រាស់ជាឱសថ
ននោងប្រហើរ ព្យាបាលជំងឺដូចជា៖
យកជន្លេន៧ក្បាល ដាក់ចូលក្នុងផ្លែននោងខ្ចី រួចដុត ពូតយកទឹក ព្យាបាលលាប់កញ្ជ្រិល។ ស្រកីសាញពេលទុំ ព្យាបាលអាការៈណែនទ្រូង ធ្វើឱ្យចេញទឹកដោះ ឈឺស្ពឹក រមួលក្រពើ។ យកស្លឹកននោងស្រស់ ចំនួនពី៣០ទៅ៦០ក្រាម បុកជាមួយធ្យូងប៉ុនម្រាមដៃ៧ដុំ ពូតយកទឹកលាយស្ករបន្តិចផឹក ព្យាបាលជំងឺ ក្អកមាន់ ក្ដៅខ្លួន គ្រុនឈាម។ គ្រាប់ព្យាបាលក្អក មានស្លេស៍ ព្រូន បញ្ចុះទឹកនោម។ ឫសប្រើជាថ្នាំ ព្យាបាលរលាកច្រមុះ ហៀរសំបោរ។ វល្លិ៍ ប្រើជាថ្នាំព្យាបាល ឈឺខ្នង ក្អករលាកច្រមុះ រលាកទងសួត។
ជម្រក
ននោងប្រហើរ ជារុក្ខជាតិដាំជាបន្លែរសម្រាប់បរិភោគ។
ពិពណ៌នា
ននោងប្រហើរ ជារុក្ខជាតិវល្លិ៍វាឡើងទ្រើង។ ស្លឹក ដុះឆ្លាស់ គែមមានធ្មេញរណារ។ ផ្កាពណ៌លឿង ចេញជា៥ត្របក។ ផ្លែទ្រវែង ប្រវែងប្រហែល៣០ ទៅ ៥០សង់ទីម៉ែត្រ ទទឹ ង៦ទៅ៨សង់ទីម៉ែត្រ សំបកផ្លែមានឆ្នូតពេលទុំក្រៀម សាច់របស់វាប្រែក្លាយជាស្រកីសាញ។ គ្រាប់សពេលខ្ចី ខ្មៅពេលទុំ។
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦