(+855) 11 909 020 / 69 909 011

កន្ធំថេត

LEUCAENA GLAUCA

ផ្នែកដែលប្រើប្រាស់

ស្លឹក

ការប្រើប្រាស់ជាឱសថ

កន្ធំថេតប្រើជាថ្នាំបំបាត់ការឈឺចាប់។ យកស្លឹកកន្ធំថេត ដាក់ឱ្យសត្វល្អិតស៊ី ធ្វើឱ្យពួកវាពុល។

ជម្រក

កន្ធំថេត ជារុក្ខជាតិដាំធ្វើជារបងតាមលំនៅដ្ឋាន ព្រោះវាលូតលាស់លឿន។

ពិពណ៌នា

កន្ធំថេត គឺជារុក្ខជាតិចុល្លព្រឹក្ស២ទៅ៨ម៉ែត្រ បែកមែកច្រើន ស្លឹកស្និតដុះទល់ទងកូនស្លឹកតូចៗ ផ្លែរាងសំប៉ែត្ររាងជាកួរមានគ្រាប់ច្រើន។ គេដាំក្នុងច្បារកាហ្វេដើម្បីធ្វើម្លប់ ស្លឹកខ្ចីជាបន្លែ ឬអន្លក់សម្រាប់បរិភោគ។ ទាំងស្លឹកខ្ចី និងស្លឹកចាស់ធ្វើជាចំណីគោរក្របី ។

ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត