(+855) 11 909 020 / 69 909 011

ប្រទាលកន្ទុយក្រពើ

ALOE VERA LINN

ផ្នែកដែលប្រើប្រាស់

ស្លឹក

ការប្រើប្រាស់ជាឱសថ

ប្រទាលកន្ទុយក្រពើ ព្យាបាលជំងឺដូចជា ជំងឺលើសឈាម ប្រើជាថ្នាំបញ្ចុះជាតិថ្នាំក្នុងឈាម មិនរំលាយអាហារ ទល់លាមក រដូវមិនទៀង ជំងឺសើស្បែក ជំងឺភ្នែក និងត្រចៀក ថ្នាំប៉ូវកម្លាំង។

ជម្រក

ប្រទាលកន្ទុយក្រពើ ជារុក្ខជាតិដុះតាមផ្ទះសម្រាប់តាំងលំអ ឬដាំជាចំការជាលក្ខណៈឧស្សាហកម្ម។

ពិពណ៌នា

ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាល ស្លឹកក្រាស់ឃ្មឹកគ្មានទង រាងដូចផ្លែលំពែងមានជាតិទឹកច្រើន។ នៅសងខាងគែមស្លឹកមានបន្លាមុតស្រួច ។ កញ្ចុំផ្កាជាចង្កោម មានទងវែងជាងស្លឹក ពណ៌លឿង ឬទឹកក្រូច រាងមូលទ្រវែង។


ឯកសារយោង

ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

រុក្ខឱសថផ្សេងទៀត