(+855) 11 909 020 / 69 909 011

ផ្កាម៉ោងបួន ឬផ្កាយួន

MIRABILIS JALAPA L

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល

ការប្រើប្រាស់ជាឱសថ

 គេប្រើប្រាស់រុក្ខជាតិនេះធ្វើជាឱសថព្យាបាលជំងឺ ។

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូលធ្វើជាឱសថព្យាបាលជំងឺ ដូចជា ដុះសាច់បំពង់ក រលាកផ្លូវនោម និងបន្តពូជ រដូវមិនទៀង ក្អកធ្លាក់ឈាម ទឹកនោមផ្អែមប្រើខាងក្រៅ រលាកដោះ បិតបូស បិតតាអក ។ ផ្កាព្យាបាល ក្អកចេញឈាម ។

កម្រិតប្រើប្រាស់ ៖ គេប្រើប្រាស់ឬសពី១៥-២០ក្រាម ដាំទឹកផឹក ឬ៦-១៦ក្រាម ដើមស្រស់បុកបិតខាងក្រៅ ឬដាំឱ្យពុះយកទឹកលាង ។ ហាមស្រ្តីមានផ្ទៃពោះផឹក ។

ជម្រក

ផ្កាម៉ោងបួន ជារុក្ខជាតិដោះដោយគ្រាប់ ដាំលំអសួន ។

 

 

ពិពណ៌នា

ផ្កាម៉ោងបួន ជាប្រភេទស្មៅមានកំពស់ ០.២ ១ ម៉ែត្រ ។ ដើមត្រង់បែកមែក និងមានថ្នាំងធំៗ ។ ស្លឹករាងដូចបេះដូង ស្រួចចុង ដុះទល់ទងគ្នា រលោង ។ ផ្កាពណ៌ស្វាយ ស ផ្កាឈូក ពណ៌លឿង ក្លិនក្រអូបខ្លាំងកណ្ដាលយប់ ។ ឆែកជា៥ត្របក ផ្កាត្រកូន ។ ផ្លែទុំពណ៌ខ្មៅ មូល សំបកជ្រួញ នៅក្នុងផ្លែមានម្សៅ ។

 

 

ឯកសារយោង

 ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)

បោះពុម្ភឆ្នាំ២០០៦

 

រុក្ខឱសថផ្សេងទៀត