CATHARANTHUS ROSEUS
ផ្នែកដែលប្រើប្រាស់
រុក្ខជាតិទាំងមូល
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះធ្វើជាឱសថ ។
ផ្កាកំពីងពួយ ត្រូវបានគេយកទៅប្រើប្រាស់ជាឱសថ ព្យាបាលជំងឺដូចជា ទឹកនោមផ្អែម ជំងឺស្លេកស្លាំង វិលមុខមកពីស្លេកស្លាំង រលាកហើម និងដំបៅ ។
វិធីប្រើប្រាស់៖ ស្ងោរផឹកសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម ក្នុងកម្រិតពី ៣០០-៤៥០មល ។ ដើមបុក ស្លឹកពូតយកទឹក លាយជាមួយទឹកឃ្មុំ ស្មើភាពគ្នា ផឹកពី ២០-៤០មល សម្រាប់ព្យាបាលជំងឺស្លេកស្លាំង ។ បុកស្លឹកស្រស់សម្រាប់បំពោកលើដំបៅ ។
ជម្រក
ផ្កាកំពីងកំពួយ ជារុក្ខជាតិដាំសម្រាប់លំអ ។
ពិពណ៌នា
ផ្កាកំពីងពួយ ជាចុល្លព្រឹក្សខ្នាតតូច ។ ស្លឹកទល់ទងរាងមូលទ្រវែង ដូចផ្លែលំពែង ។ ផ្កាទោលពណ៌ស ដុះចេញពីប្រគាបស្លឹក ។ ផ្លែមួយគូៗរាងជាបំពង់តូចឆ្មារវែង ។
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦