TAGETES ERECTA COPOSITAE
ផ្នែកដែលប្រើប្រាស់
ស្លឹក,ផ្កា
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះ ធ្វើជាឱសថព្យាបាលជំងឺដូចជា ផ្កាឆុងទឹកផឹក សម្រាប់ព្យាបាលក្អកមាន់ ហើយក៏យកទៅព្យាបាលជំងឺភ្នែក និងដំបៅផងដែរ ។ ទឹកច្របាច់ពូតចេញពីផ្កា សម្រាប់ព្យាបាលបូសទ្រនិច និងពិស ។ ទឹកពូតពីស្លឹកព្យាបាលឈឺត្រចៀក ។ ទឹកចម្រាញ់ចេញពីផ្កា មានប្រសិទ្ធភាព ប្រឆាំងមេរោគ និងរោគផ្សិត ។
ជម្រក
ផ្កាស្បៃរឿង ជារុក្ខជាតិដាំដុះនៅក្នុងតំបន់ក្ដៅសើម ដាំសម្រាប់តាំងលំអ ។
ពិពណ៌នា
ផ្កាស្បៃរឿង មានកំពស់០.៥ ១ម៉ែត្រ ស្លឹកស្និតសេសគូទល់ទងគ្នា ។ ផ្កាពណ៌លឿង ពណ៌ទឹកក្រូច រាងជាកូនថាសតូចមួយ ផ្នែកនៃកញ្ចុំផ្ការាងជាបំពង់ ។
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦