Heliotropium indicum
ផ្នែកដែលប្រើប្រាស់
រុក្ខជាតិទាំងមូល
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះធ្វើជាឱសថព្យាបាលជំងឺដូចជា ជំងឺនោមតិច នោមចេញឈាម ហើមបណ្ដាលមកពីរលាកតំរងនោម និងប្រឆាំងការរលាក និងហើម ។
កម្រិតប្រើប្រាស់៖ ហាលឱ្យស្ងួត កិនជាម្សៅ កម្រិតពី៣-៦ក្រាម ឬស្ងោរផឹកជាទឹក២០០-៤០០មីលីក្រាម សម្រាប់ព្យាបាលជំងឺរលាកតំរងនោម ។ ហើមសើរស្បែក ដំ និង បិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។
ជម្រក
ប្រមោយដំរី ជារុក្ខជាតិដុះដោយខ្លួនឯងគ្រប់ទីកន្លែង ។
ពិពណ៌នា
ប្រមោយដំរី ជាប្រភេទស្មៅ មានជាតិទឹកច្រើន ដើមថ្លោសផ្នែកខាងលើ ។ ស្លឹកឆ្លាស់ទងរាងដូចស៊ុត ។ ផ្កាជាចង្កោមតូចៗ តំរៀបគ្នាតាមបណ្ដោយទង ពណ៌ស ឬស្វាយស្លេក ។ ផ្លែរាងជាក្លែបៗ ចែងជាពីរក្លែបជ្រៅៗ ។
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦