phyllantus urinaria
ផ្នែកដែលប្រើប្រាស់
រុក្ខជាតិទាំងមូល
ការប្រើប្រាស់ជាឱសថ
គេប្រើប្រាស់រុក្ខជាតិនេះធ្វើជាឱសថព្យាបាលជំងឺដូចជា ស្ងោររុក្ខជាតិទាំងមូល សម្រាប់ព្យាបាលជំងឺថ្លើម ជំងឺគ្រុនចាញ់ និងរាក ។ ការសិក្សាស្រាវជ្រាវថ្មី បានឱ្យដឹងថា រុក្ខជាតិនេះមានសារធាតុប្រឆាំង និងជំងឺដែលបង្កឡើងដោយវីរុស និងបំបាត់ការឈឺចាប់ផងដែរ ។
ជម្រក
ប្រក់ផ្លែ ជារុក្ខជាតិដុះតាមរដូវកាល នៅកន្លែងដីទំនេរ ចំការ សួនច្បារ ។ល។
ពិពណ៌នា
ប្រក់ផ្លែ ជារុក្ខជាតិមានដើមដុះត្រង់ មានកំពស់ដល់ ៦០ សង់ទីម៉ែត្រ ដែលបែកមែកមានផ្កា ផ្លែតាមបណ្ដោយតាមទងស្លឹក ។ កូនស្លឹកនីមួយៗ រាងមូលទ្រវែង ។
ឯកសារយោង
ដកស្រង់ចេញពីសៀវភៅ៖ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plant)
បោះពុម្ភឆ្នាំ២០០៦