លោកវេជ្ជបណ្ឌិតហ៉ូវ បានចាប់ផ្តើមអនុវត្តនៅមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០០៩ ។ គាត់បានហ្វឹកហាត់ការងារនៅមន្ទីរពេទ្យកាល់ម៉ែតពីឆ្នាំ 2012-2015 ។ នៅឆ្នាំ 2015 លោកវេជ្ជបណ្ឌិតហ៉ូវ បានទទួលជោគជ័យក្នុងនិក្ខេបបទទាក់ទងការរីករាលដាលនៃភាពស្លេកស្លាំងនៃអ្នកជម្ងឺ CKD ។
បន្ទាប់មកឆ្នាំ ២០១៥-២០១៦ គាត់បានទទួលការបណ្តុះបណ្តាលផ្នែកតម្រងនោមនិងលាងឈាមនៅមន្ទីរពេទ្យ Ambroise Paréនៅទីក្រុងប៉ារីសប្រទេសបារាំង។
ចាប់ពីឆ្នាំ ២០១៦ លោកបានធ្វើការជាគ្រូពេទ្យឯកទេសតម្រងនោមនិងលាងឈាមនៅអាគារAជម្ងឺទូរទៅ នៃមន្ទីរពេទ្យពេទ្យកាល់ម៉ែត។