(+855) 11 909 020 / 69 909 011

កុមារដេកថ្ងៃ ពួកគេ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ

សុខភាព៖ ការណែនាំសង្ខេបពីអ្នកឯកទេសផ្នែកកុមារ បានឱ្យដឹង កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំ ដេកថ្ងៃ ជួយបង្កើនសមត្ថភាពយ៉ាងសកម្ម នៃខួរក្បាលរបស់ពួកគេ ក្នុងអំឡុងពេលគេង ធ្វើឱ្យខួរក្បាលចងចាំបានល្អ និងរហ័សរហួន។ 

ជាមួយគ្នានេះ ​កុមារ​ដេក​ថ្ងៃ​ក្រោយ​ពី​ទទួលទានអាហារ​ថ្ងៃត្រង់​រួច ពួកគេមានកម្លាំងកំហែង​អាចបំពេញការងាររបស់ពួកគេ (ការងាររបស់កុមារ រត់លេង ធ្វើនេះធ្វើនោះ រៀនសូត្រពីមនុស្សចាស់...)​ និងរៀនសូត្របានជាច្រើនម៉ោង​នៅ​ពេល​រសៀល បើនិយាយជារួម គឺបន្ទាប់ពីពួកគេក្រោកពីគេង​។ ការណែនាំដដែល បានឱ្យដឹងទៀតថា ក្មេងដេកថ្ងៃ នឹងទទួលបានថាមពលខ្លះៗ បន្តទៅថ្ងៃស្អែកថែមទៀតផង។

សម្រាប់មនុស្សចាប់ពីពេញវ័យទៅ ការ​គេង​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើន ដូចជា ​អាច​កាត់​បន្ថយ ​Stress ​ជួយ​ឱ្យ​មាន​និង​រក្សា​បាន​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។

ដូច​គ្នា​នេះ​ដែរ សម្រាក​តែ​​ពីរ​ ឬ​បី​នាទី ​ប៉ុណ្ណោះ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួន​ជានិច្ច​ ព្រោះ​តែ​បាន​សម្រាក​សូ្រប​យក​ថាមពល​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​សរីរាង្គកាយ​ឡើង​វិញ​បាន។

អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹកខ្លាំង រហូតធ្វើការដល់ពេលយប់ជ្រៅ គួរសាកល្បងគេងនៅ​ពេល​ថ្ងៃ ព្រោះ​ជួយបំពេញ​​​ដំណេក​ពេល​យប់​បាន​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ៕

 

-កែសម្រួលៈ សុខក្រម-Sokhakrom

-ដកស្រង់ពីៈ ព័ត៌មានក្នុងស្រុក