សុខភាព៖ ល្ហុងទុំ ជាផ្លែឈើផ្ទុកនូវវីតាមីន A, E និង C រួមទាំងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងអង់ហ្ស៊ីមដែលជួយបង្កើតកោសិកាស្បែកថ្មី ផ្ដល់ជាតិសំណើមដល់ស្បែក និងជួយធ្វើឱ្យស្បែកទន់ភ្លឺថ្លាផងដែរ។
ដោយសារតែល្ហុងទុំផ្ទុកវីតាមីន និងសារជាតិជំនួយដល់ស្បែកបែបនេះហើយ ទើបផ្លែល្ហុងទុំត្រូវបានណែនាំឱ្យយកមកធ្វើជាម៉ាសបិតមុខ។
អត្ថប្រយោជន៍ដែលទទួលបានពីម៉ាសផ្លែល្ហុង៖
- កម្ចាត់ភាពខ្មៅកខ្វក់លើផ្ទៃមុខ
- ជួយបណ្ដុះកោសិកា
- បង្កើនសំណើមដល់ស្បែកមុខ
- ទប់ស្កាត់បញ្ហាជ្រីវជ្រួញលើផ្ទៃមុខ
- ធ្វើឱ្យស្បែកមុខសភ្លឺថ្លា ទន់ និងរលោង
ខាងក្រោមនេះជាការណែនាំពីវិធីធ្វើម៉ាសបិតមុខផ្សំពីល្ហុងទុំ និងការអនុវត្ត៖
គ្រឿងផ្សំ៖
- ល្ហុងទុំ
- ស្ករស
- គ្រឿងផ្សំទាំងពីរខាងលើប្រើតែក្នុងបរិមាណសមល្មមបានហើយ (ល្មមលាបលើផ្ទៃមុខរបស់លោកអ្នកបានសព្វល្អ)
វិធីធ្វើ៖
- ជាដំបូងសូមយកល្ហុងទុំកិនឱ្យម៉ដ្ឋ រួចដាក់ស្ករសលាយជាមួយគ្នាឱ្យសព្វ។
- លាងផ្ទៃមុខឱ្យស្អាត រួចយកល្បាយដែលលាយហើយនោះ លាបលើផ្ទៃមុខទុកចោលរយៈពេល ២០ នាទី ទើបលាងសម្អាតវិញជាការស្រេច។
- សូមអនុវត្តវីធីនេះឱ្យបាន ១ ដង ក្នុង ១ សប្ដាហ៍។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom
- ប្រភព៖ ព័ត៌មានក្នុងស្រុក និងបរទេស