(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីជំងឺហឺត?

១. តើជំងឺហឺតជាអ្វី?

ជំងឺហឺត គឺជាការរលាកទងសួតរាំរៃដែលធ្វើឱ្យទងសួតខ្ជិប ហត់ ដង្ហើមត្បៀត បូកផ្សំទាំងការរំញោចពីអាលាក់ស៊ីខាងក្រៅ ហៅថាជំងឺហឺត។

២. តើអ្វីខ្លះជារោគសញ្ញាជំងឺហឺត? 

- អ្នកជំងឺមានសភាពហត់ ហើយដកដង្ហើមហឺតហតៗ 

- ក្អក

- ណែនទ្រូង 

- រោគសញ្ញានៃជំងឺហឺតច្រើនកើតឡើងនៅពេលយប់ 

៣. តើមូលហេតុអ្វីបានជាកើតជំងឺហឺត? មូលហេតុអ្វីសំខាន់ជាងគេ?

មានកត្តាផ្សេងៗទៀតដូចជា ផ្សែង ហ្គាស​ ថ្នាំបាញ់សត្វល្អិត​ ប្រតិកម្មអាល្លែកហ្ស៊ីលើរោមសត្វ ចំណីអាហារ និងបរិយាកាសទីកន្លែងជាដើម។ ចំពោះសណ្ដែកដី ក៏ជាមូលហេតុតែយ៉ាងណា ក្នុងវិស័យវេជ្ជសាស្រ្តបច្ចុប្បន្ននេះ មានការស្រាវជ្រាវមួយរកឃើញថា Dust Mites ជាប្រភេទសត្វល្អិតម្យ៉ាងនៅតាមផ្ទះ ដែលរស់នៅក្នុងពូក ឬកម្រាលពូកជាដើម។ នៅពេលដែលយើងគេង វានឹងចេញមកខាំស្បែក ហើយពិភព លោកបានរកឃើញថាជំងឺហឺត ៩០% កើតចេញពីការខាំរបស់សត្វល្អិតប្រភេទនេះ។

៤. តើមនុស្សប្រភេទណាងាយកើតជំងឺហឺតជាងគេ? 

ជំងឺហឺត កើតឡើងលើមនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេងនោះទេ ក៏ប៉ុន្តែគេកត់សម្គាល់ថា ជំងឺហឺតច្រើនកើតលើក្មេងៗ។ 

៥. តើពាក្យចចាមរាមដែលល្បីតៗគ្នាថា ជំងឺហឺតឆ្លងតាមសត្វឆ្មាជាការពិត ឬគ្រាន់តែជាអប្បិយជំនឿទេ? ចូរពន្យល់?

តាមពិតទៅការកើតជំងឺហឺត មិនផ្អែកលើរោមសត្វឆ្មារទាំងស្រុងដូចដែរពាក្យចរចាមរាមនិយាយតៗគ្នានោះទេ។ ជំងឺហឺត អាចបណ្ដាលមកពីអាល្លែកហ្ស៊ីរបស់បុគ្គល ដូចជា អ្នកដែលអាល្លែកហ្ស៊ីជាមួយសត្វ គាត់អាចប្រឈមនឹងជំងឺហឺតដោយសារតែរោមសត្វ មានឆ្កែ និងឆ្មារជាដើម។ ចំណែកឯអ្នកខ្លះគាត់អាចអាល្លែកហ្ស៊ីជាមួយចំណីអាហារ ឬបរិយាកាសស្នាក់នៅជាដើម។

៦​. តើជំងឺហឺតជាជំងឺឆ្លងដែរឬទេ? ប្រសិនបើជាជំងឺឆ្លង តើមូលហេតុអ្វីខ្លះដែលបង្កអោយមានការឆ្លង? 

ជំងឺហឺត មិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមរយៈតាមការនៅជិតគ្នា ឬពិសារអាហាររួមគ្នានោះទេ។ តែគេរកឃើញថា ជំងឺហឺតអាចឆ្លងតាមរយៈហ្សែន ឬតំណរពូជ ដូចជា បើមានឪពុក ឬម្តាយមានប្រវត្តិកើតជំងឺហឺត នោះកូននឹងប្រឈមការកើតជំងឺហឺត៣០% ហើយក្នុងករណីឪពុកនិងម្ដាយសុទ្ធតែធ្លាប់មានប្រវត្តិកើតហឺត នោះកូននឹងប្រឈមការកើតជំងឺហឺត ៦០% ។

៧. តើជំងឺហឺតគ្រោះថ្នាក់ដល់ជីវិតដែរឬទេ?យើងគួរធ្វើអ្វីខ្លះចំពោះករណីជំងឺហឺតធ្ងន់ធ្ងរ?  

ជម្ងឺហឺតអាចគ្រោះថ្នាក់ដល់ជិវិត ប្រសិនបើទុករហូតដល់ទៅជាវិបត្តិហឺតធ្ងន់ធ្ងរ។ ជំងឺហឺត ដែលមានវិបត្តិត្រូវមានការសង្រ្គោះ ដោយសារវាពិបាកដក់ដង្ហើម ប្រសិនបើអ្នកជំងឺចេះតែបណ្ដោយបង្កឱ្យជំងឺធ្ងន់ធ្ងរ អាចធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិត។ 

៨. តើយើងធ្វើរោគវិនិច្ឆ័យជំងឺហឺតយ៉ាងដូចម្តេច?

ជាធម្មតា បើអ្នកជំងឺហឺតគ្មានវិបត្តិជំងឺហឺត គេពុំអាចដឹងថាគាត់មានកើតជំងឺហឺត ឬអត់នោះទេ ដូច្នេះ មានតែការធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្តផ្លុំ រោគសញ្ញានៃជំងឺហឺតស្ដែងចេញពីបុគ្គលផ្ទាល់ និងដេញដោរសួរប្រវត្តិជំងឺអាល្លែកហ្ស៊ី និងប្រវត្តិគ្រូសារធ្លាប់កើតជំងឺហឺត ទើបអាចវិនិច្ឆ័យរកជំងឺហឺត។

៩. តើយើងអាចព្យាបាលជំងឺហឺតដោយវិធីណា?  

ជម្ងឺហឺតអាចព្យាបាលជា ប៉ុន្តែមិនជាដាច់ទេ​ដោយសារវាអាចឡាប់មកវិញ ពីព្រោះជាករណី កើតឡើងពីអាលក្សី ដែលទាមទារអោយមានការប្រយ័ត្ន និងតម។

ការព្យាបាលជម្ងឺហឺត គឺត្រូវការសហការពីបីមជ្ឈដ្ឋាន​​​​ គ្រូពេទ្យ អ្នកជម្ងឺ និងគ្រួសារអ្នកជម្ងឺ។

គ្រូពេទ្យត្រូវពន្យល់អ្នកជម្ងឺអោយច្បាស់ថាអ្វីជាហឺត ក៏ដូចជាការលំបាក់នៃការប្រើប្រាស់ថ្នាំ ការព្យាបាល​ និងតាមដានស្ថានភាពជម្ងឺដោយខ្លូនឯង។​ ទន្ទឹមនឹងនេះ ក៏ត្រូវការសហការពី សំណាក់ក្រុមគ្រួសារជម្ងឺ។

១០. តើយើងអាចការពារជំងឺហឺតដោយវិធីណា?

- ផ្លាស់ប្តូរ និងសម្អាតពូក ឬកម្រាលពូកឱ្យបានញឹកញាប់ (ហាលឱ្យត្រូវថ្ងៃ ពីព្រោះពពួកសត្វល្អិត Dust Mites ទាំងអស់នោះនឹងស្លាប់ពេលត្រូវកម្តៅថ្ងៃ)។ 

- ប្រសិនបើអ្នកមានប្រតិកម្មអាល្លែកហ្ស៊ីទៅនឹងសត្វ ចំណីអាហារ បរិយាកាស់ ឬទីកន្លែងណា អ្នកគួរតែនៅឱ្យឆ្ងាយពីវា។

 

រៀបរៀងដោយ៖ សុខក្រម-Sokhakrom 

បកស្រាយដោយ៖ សាស្រ្តាចារ្យមហាបរិញ្ញា វ៉ាន់ មិច